ខេត្តស្វាយរៀង:យុវជន២នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដោយជួបករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយរថយន្តម៉ាកហុីយ៉ាន់ដាយបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី ១៣ខែមិនា ឆ្នាំ២០២២ចន្លោះគីឡូម៉ែត្រលេខ២៧និង២៨
ស្ថិតនៅចំណុចភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាយុវជនដែលស្លាប់មានឈ្មោះ យិន វន្នី អាយុ១៥ឆ្នាំ មុខរបរ សិស្ស និងអ្នករួមដំណើរ ឈ្មោះ ដីវ ដាលីន ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១H៨១៥៨ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះឈ្មោះ ឃឹម ផាន់ណា អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងធំ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង
ក្រោយឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនបន្សល់តែរថយន្តម៉ាកម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខកំពង់ចាម៣A ៩៤៩៤និងកន្លែង។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញ យុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១H៨១៥៨ ក្នុងទិសដៅពីជើងទៅត្បូងខណះនោះស្រាប់តែមានរថយន្តម៉ាកម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខកំពង់ចាម៣A ៩៤៩៤បើកក្នុងទិសដៅស្របគ្នាដោយប្រើប្រាស់ល្បឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបង្កការផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។
ក្រោយមកអ្នករងរបួសទាំង២នាក់ត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងអកុសលរបួសធ្ងន់ពេលក៏ដាច់ខ្យល់ស្លាប់គួរអោយសង្វេគ។
ចំពោះវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអង្គប្រស្រែចំណែកសពយុវជនទាំង២នាក់បានប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕
ដោយ៖ យឹម សុថាន