រថយន្តកាមរីហាយប្រ៊ីដបេីកបត់មិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយ​បុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តម៉ាក Toyota​ កាមរីហាយប្រ៊ីដបានបេីកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន​ក៏ត្រូវរថយន្តម៉ាក​ហុីយ៉ាន់ដាយ​ ដឹកទំនិញធុនតូចបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១១​ និង៥០នាទីយប់​ ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២២​នៅចំណុចមុខដេប៉ូបូមខ្សាច់មួយ​ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​បានឱ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ តូយ៉ូតាកាមរីហាយប្រ៊ីដ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2AM -2115 បានបេីកចេញពីលេីខឿនផ្លូវខាងស្ដាំ​ រួចមកកណ្ដាលទ្រូងផ្លូវបំណងបត់ត្រឡប់ក្រោយ​ ខណៈនោះស្រាប់តែមានរថយន្តម៉ាក​ហុីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BA -9069 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងល្បឿនលឿនល្មម​ក៏បុករថយន្តកាមរីហាយប្រ៊ីដចំពីហៀងពេញទំហឹង​បណ្ដាលឱ្យរថយន្តកាមរីហាយប្រ៊ីដខូចខាតច្រេីនជាងរថយន្តហុីយ៉ាន់ដាយ​ តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ និងទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យមកធ្វេីការវាស់វែង​ តែដោយសមត្ថកិច្ចធ្វេីការសម្របសម្រួលដល់ភាគីទាំងពីរ​ ទេីបភាគីខាងរថយន្តម៉ាក​កាមរីហាយប្រ៊ីដព្រមសងថ្លៃខូចខាតទៅឲ្យភាគីរថយន្តហុីយ៉ាន់ដាយ​ចំនួន១០០$​ បញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print