ពលរដ្ឋ ៤៩គ្រួសារបានទទួលសៀវភៅស្នាក់នៅពីអធិរដ្ឋាននគរបាលខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅភូមិសែនសុខ២ នៅសង្កាត់ឃ្មួញ ទទួលបានសៀវភៅស្នាក់នៅពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ការផ្តាល់ជួននៅសៀវភៅស្នាក់នៅនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ លោកប៊ុន បឿន នាយផ្នែកស្ថិតិ្តនិងអត្តសញ្ញាណប័ណ្ណ លោក ញាណ នន នាយនប៉ុស្តិ៍នគរបាលឃ្មួញនិងមន្ត្រីក្រោមឱវាទជាច្រើនទៀត។

ក្នុងឱកាសនោះដែរលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកស្នងការរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានជុំរុញឲ្យប្រជាពលរដ្ឋណាដែលពុំទាន់មានសៀវភៅស្នាក់ឲ្យបានគ្រាប់គ្នា ជាក់ស្តែងនៅថ្ងៃនេះអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានផ្តាល់សៀវភៅស្នាក់នៅចំនួន ៤៩ក្បាល ដើម្បីងាយស្រួលដល់បងប្អូនយកទៅប្រើប្រាស់តាមតម្រូវកាផ្សេងៗ ។

ឆ្លៀតក្នុងឱកាសនោះលោកអធិការខណ្ឌក៍បានផ្តាំផ្ញើដល់បងប្អូនដែលមកទទួលសៀវភៅស្នាក់នៅនេះ ហើយសូមរក្សាសៀវភៅនេះឲ្យបាល្អព្រោះវាមានសារសំខាន់ណាស់សម្រាប់គ្រួសាររបស់យើង។ ហើយលោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ឃ្មួញថា បើមានក្រុមក្មេងទំនើងប្រមូលប្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះបង្ក្រាបនិងទប់ស្កាត់បានរាល់បទល្មើសផ្សេងៗដែលអាចកើតមានក្នុងមូលដ្ឋាន។

ម្យ៉ាងទៀតសូមបងប្អូនទាំអស់កុំលេងល្បែងសុីសងខុសច្បាប់ដូចជា កន្ទុយលេខ បៀ អាប៉ោង ជាដើម ព្រោះវានាំឲ្យកើតមានអំពើហឹង្សាក្នុងគ្រួសារ ហើយធ្វើឲ្យបងប្អូនជួបនូវជីវភាពខ្វះខាតក្នុងគ្រួសារ និងធ្វើឲ្យកូនៗរបស់បងប្អូនមិនបានរៀនសូត្យបានខ្ពង់ខ្ពស់ទៀតផង៕

20160426013837

20160426013838

20160426013837 (1)

20160426013837 (2)

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print