អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ស្រីហ៊ីលឡារី គ្លីនតុន ជាបេក្ខភាពប្រធានាធិបតីលេចធ្លោជាងគេរបស់គណបក្ស ប្រជាធិបតេយ្យបានប្រកាសថា លោកស្រីមានគម្រោងបង្កើតរដ្ឋាភិបាលដែលមាន មន្ត្រីរដ្ឋាភិបាលជាស្ត្រីដឹកនាំដល់ទៅពាក់កណ្តាលឯណោះ។
លោកស្រីគ្លីនតុនបញ្ជាក់នៅក្នុងបទ សម្ភាសន៍មួយថា លោកស្រីនឹងធ្វើឲ្យមានតុល្យភាពនៅក្នុងជួរដឹកនាំរដ្ឋដោយសារតែនៅអាមេរិកនាពេលនេះបុរសនិងស្ត្រី មាន៥០ភាគរយដូចគ្នា។
កន្លងមកលោកស្រីគ្លីនតុនទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យក្នុងរដ្ឋញូវយ៉កដែល ជារដ្ឋសំខាន់មួយ ដើម្បីក្លាយទៅជាបេក្ខភាព ប្រធានាធិបតីពេញលេញសម្រាប់ប្រកូតប្រជែងជាមួយគណបក្សសាធារណរដ្ឋដែលមានមហាសេដ្ឋីដូណាល់ ត្រាំ កំពុងតែនាំ មុខផងដែរ។
ការបោះឆ្នោតនៅអាមេរិកនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ តាមការស្ទង់មតិឲ្យដឹងថា គណបក្សលោក ស្រីហ៊ីលឡារី គ្លីនតុន ទទួលបានការគោរព ស្រឡាញ់ជាងបេក្ខភាពមកពីគណបក្ស សាធារណរដ្ឋ ទាំងនោះហើយការដែលលោកស្រីក្លាយជាប្រធានាធិបតីស្រីនៅ ក្នុងប្រទេសនេះកំពុងស្ថិតក្នុងកណ្តាប់ដៃលោកស្រីគ្លីនតុន៕
ប្រែសម្រួល៖ ម៉ែវ សាធី