បុរសម្នាក់កំពុងជិះម៉ូតូ ត្រូវខ្យល់គរ ដួលម៉ូតូស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អេីលមួយបានកេីតឡេីង បន្ទាប់ពី បុរសវ័យចំណាស់ម្នាក់​បាន ជិះម៉ូតូមួយគ្រឿងចេញពីកន្លែងធ្វើម៉ូតូ នៅក្បែរសាលាបឋមសិក្សារអនុវត្ដ ក៏ត្រូវ ខ្យល់គរដួលម៉ូតូដោយខ្លួនឯង ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុតែម្តង ហេីយបុរសរងគ្រោះរូបនេះ ដោយសារតែគាត់មានជម្ងឺលើសឈាមប្រចាំកាយផងដែរ ។

ហេតុការភ្ញាក់ផ្អើលខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្រុម២៩ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហេង វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងរល្វា សង្កាត់កាកាប ខណ្ឌពោធសែនជ័យ និងមានស្រុកកំណើត ភូមិត្រាវ ឃុំគោកចក់ ស្រុកកំពុងត្របែក ខេត្តព្រៃវែង និងមុខរបរអ្នករត់ម៉ូតូឌុប។

ប្រភពដដែរ បានបន្តទៀតថា នៅមុខពេលកើតហេតុ គេឃើញមានបុរសរងគ្រោះ បាន ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាក់ ភ្នំពេញ ១U-១៦០៧ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ បញ្ជ្រាសទិស ក្នុងទិសដៅពីជើងទៅត្បូង លុះបេីកមកដល់ចំណុចកេីតហេតុខាងលេី ទល់មុខយានដ្ឋាន ភ្នំពេញលាងរថយន្ត ក្បែរនិងសាលាបឋមសិក្សារអនុវត្ត ហេីយ ទំនងជាជនរងគ្រោះដឹងថា ខ្លួនមានអាការៈមិនស្រួល បានជាន់ប្រាំងបញ្ឈប់ម៉ូតូ តែមិនទាន់បាននិងឈប់ផង ក៏ដួលម៉ូតូទៅនិងថ្នល់ ភ្លាមនោះ ប្រជាពលរដ្ឋដែលបានឃេីញក្នុងហេតុការណ៍នេះ ក៏នាំគ្នាជួយសង្គ្រោះផងដែរ តែអកុសល បុរសរងគ្រោះបានដាច់ខ្យល់បាត់ទៅហេីយ ដោយសារតែគាត់មានជម្ងឺលើសឈាមប្រចាំ កាយផងដែរ ។

ក្រោយកេីតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រៃវែងដែលជាស្រុកកំណេីតរបស់ជនរងគ្រោះ ៕ ស ដារ៉ា

IMG-20150723-WA0048

IMG-20150723-WA0049

IMG-20150723-WA0050

IMG-20150723-WA0051

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print