ខេត្តសៀមរាប : លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ត្រូវបាន គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។ នេះបើយោងតាមការថ្លែងអោយដឹងពីលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២០២២។
លោក ស សុខា ក៏បានសូមអបអរសាទរ
លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានបង្ហោះលើផេកផ្លូវការថា, ខ្ញុំ និងភរិយា សូមចូលរួមសម្តែងអំណរសាទរ ប្រកបដោយមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង ក្នុងឱកាសដែលលោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ត្រូវបានគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាសៀមរាប ក្នុងខេត្តសៀមរាប ។
លោកបន្តថា, ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមជូនពរឯកឧត្តម ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីភារកិច្ចថ្មីនេះ ក៏ដូចជាភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា, នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ គឺ ឈានចូលដល់ថ្ងៃទី២ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អង្គប្រជុំនឹងស្តាប់របាយការណ៍ និងបទបង្ហាញពីក្រុមពិភាក្សាទាំង៣ ព្រមទាំងធ្វើការអនុម័តលើរបៀបវារៈមួយចំនួនបន្តទៀត។ បន្ទាប់ពីទទួលបានការចែករំលែក ផ្លាស់ប្តូរ យោបល់យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់កាលពីមិ្សលមិញ តំណាងក្រុមកិច្ចពិភាក្សាទាំងបីបានឡើងធ្វើបទបង្ហាញពីលទ្ធិផលនៃកិច្ចពិភាក្សារបស់ខ្លួន នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកនេះ ដើម្បីធ្វើការពិនិត្យ និងសម្រេច៕
ដោយ : សិលា