ល្ងាចមិញសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក Philipp Roster សមាជិកក្រុមប្រឹក្សាភិបាលនៃវេទិការសេដ្ឋកិច្ឋពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព

ចែករំលែក៖

ភ្នំពេញៈ​ បន្ទាប់ពីបានអញ្ជើញចូលរួមសម្ពោធផ្លូវជាតិលេខ៥៦ នៅខេត្តបន្ទាយមានជ័យរួចមក នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះដដែល សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក Philipp Roster សមាជិកក្រុមប្រឹក្សាភិបាលនៃវេទិការសេដ្ឋកិច្ឋពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ។

លោក Philipp Roster បានគោរពជម្រាបជូនសម្ដេចតេជោហ៊ុន សែន ថា កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃ វេទិការសេដ្ឋកិច្ចពិភពលោកដែលនឹងរៀបចំនៅឆ្នាំ២០១៧នេះ ហើយសកម្មភាពនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា វាជាគំរូមួយហើយក៏ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចអាស៊ានផងដែរ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អរគុណដល់លោក Philipp Roster និងសមាជិកសមាជិការក្រុមប្រឹក្សាភិបាលនៃវេទិការសេដ្ឋកិច្ចពិភពលោកដែលបានជ្រើសរើសកម្ពុជាជាកន្លែងសំរាប់រៀបចំវេទិការនេះ ហើយនេះជាការយកចិត្តទុកដាក់មួយមកលើប្រទេសកម្ពុជា ហើយជាគោលដៅរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកជាមួយវិស័យសេដ្ឋកិច្ចនេះផងដែរ ។ ក្នុងវេទិការនេះនឹងមានការចូលរួមពីបណ្ដារប្រធានក្រុមហ៊ុនធំៗពីប្រទេសផ្សេងៗ ដូចច្នេះតាមរយៈជំនួបនេះនឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សំរាប់ប្រទេសកម្ពុជា ក្នុងការរៀបចំវេទិការសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០១៧ ខាងមុខ ជាពិសេសតាមរយៈវេទិការនេះក៏បង្ហាញអោយឃើញថាកម្ពុជាកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ជាបន្តបន្ទាប់៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print