រថយន្តម៉ាកអូឌីខ្ចូស័រវ៉ែន បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់៦កង់ ម្ចាស់រថយន្តបង្ករងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៦កង់រងការខូចខាត ដោយសារត្រូវរថយន្តសេរីទំនើបម៉ាកអូរឌីខ្ចូស័រវ៉ែនមួយគ្រឿង បើកបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្តុប ណូគារអូរបែកក្អម តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាកអូរឌីខ្ចូស័រវ៉ែនមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AG.6676 បានបើកបរទិសដៅពីត្បួងទៅជើង តាមបណ្ដោយផ្លូវ២៧១ក្នុងល្បឿនយ៉ាងលឿនដោយមិនបានប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ ខណះមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងបណ្ដាលឲ្យបាក់បែកអស់ចំនួន៦កង់ រាយប៉ាយពេញផ្លូវ ហើយរថយន្តបង្កបានដាច់កាឡេកង់មុខចំហៀងខាងឆ្វេងមិនអាចបន្តដំណើរទៅមុខទៀតបាន ហើយអ្នកបើកបរត្រូវរងរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងទៅនគរបាលជំនាញ​ក្រុងអោយចុះធ្វើការវាស់វែង រួចស្ទួចយករថយន្តបង្កនោះទៅរក្សាទុកនៅឯការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

image

image

image

ដោយ៖ ព្រែកជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print