ជនសង្ស័យមានគ្នាបួននាក់កាប់ប្លន់ម៉ូតូ​MSXពីយុវជនម្នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវរងរបួសដៃខាងឆ្វេង ខណៈពេលកំពុងតែជិះម៉ូតូតាមផ្លូវ ហើយត្រូវបានក្រុមជនសង្ស័យមួយក្រុមមានគ្នាបួននាក់ប្រដាប់ដោយកាំបិតប៉ាំងតោបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូMSXបណ្ដាលអោយរងរបួសហើយយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។ ​

ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង២០និង៣៧នាទីយប់ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០១៦​ នៅចំនុចក្នុងរបងវត្តនាគវ័ន្ន​ ស្ថិតក្នុងសង្កាត់​ បឹងកក់២​ ខណ្ឌទួលគោក​រាជធានីភ្នំពេញ​។ ​ ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យកាប់ប្លន់មានឈ្មោះ​ ម៉ៃ​ ឡេងហួន​ ភេទប្រុស​ អាយុ២១​ មុខរបជានិសិ្សតស្នាក់នៅផ្ទះជួល​ ក្នុងខណ្ឌចំការមន។ ចំណែកម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅនោះម៉ាកMSX​ ពណ៍សរ​ ពាក់ស្លាកលេខ​ ភ្នំពេញ1CZ 7538។ ​

បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូរបស់ខ្លួនបំណងទៅលេងមិត្តភ័ក្រនៅក្នុងវត្តហើយរូបគេក៏ធ្លាប់ស្នាក់នៅក្នុងវត្តនោះដែរ​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦០៨​ ទិសដៅពីលិចទៅកើតពេលដែលជិះមកដល់ច្រកចូលវត្ត​ ស្រាប់តែមានក្រុមជនសង្ស័យមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកប្រដាប់ដោយកាំបិតប៉ាំងតោបានជិះម៉ូតូគៀរអោយឈប់និងកាប់ទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសត្រូវដៃខាងឆ្វេង ឃើញដូចនោះជនរងគ្រោះបានផ្តួលម៉ូតូទុកចោលរត់យករួចខ្លួន ដោយឃើញឱកាសល្អក្រុមចោរក៌បានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្តងទៅ។ ​

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានមិត្តភ័ក្រដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមះ(ពេទ្យលោកសង្ឃ)ក្រោយមកទើបសមត្ថកិច្ចបានទៅសួរនាំជនរងគ្រោះនិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលបឹងកក់២​ ដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវចាប់ក្រុមជនសង្ស័យតាមផ្លូវច្បាប់៕

image

image

image

image

ដោយ៖ ព្រែកជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print