​ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ៧៣នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៧២នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី២២ ខែមីនា​​ ឆ្នាំ២០២២នេះបានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៧៣នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន៧២នាក់ អ្នកជំងឺស្លាប់​​គ្មាន។

សូមជម្រាបថានៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែមីនា​​​​​​ ឆ្នាំ២០២២រកឃើញអ្នកឆ្លងថ្មី៧៣នាក់ទៀត និងអ្នកជាសះស្បើយ ៧២នាក់ និងអ្នកជំងឺស្លាប់គ្មាន៖

ករណីឆ្លងសហគមន៍៦៥នាក់(អូមីក្រុង)

អ្នកដំណើរពីបរទេស ០៨នាក់(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២

អ្នកឆ្លងសរុប= 135,158 នាក់

អ្នកជាសះស្បើយ= 131,110 នាក់

អ្នកស្លាប់= 3,052 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងwww.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ០១២ ៨៣៦ ៨៦៨៕ដោយតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print