កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាវាយប្លន់ពេលយប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ រួមនឹងវត្ថុតាងជាដំុថ្មជាច្រើនដុំ ដោយសង្ស័យថាជាមុខសញ្ញាវាយប្លន់ពេលយប់ ។

ក្នុងករណីបង្ក្រាបជនសង្ស័យទាំងពីរនាក់នោះបានធ្វើឡើងកាលពីវេលាម៉ោង២នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនសង្ស័យទាំង២ដែលឃាត់ខ្លួនបានទី១ឈ្មោះ អុី ប៊ុនធី អាយុ១៦ឆ្នាំ និងទី២ឈ្មោះច្រឹក ឆេងឈាង អាយុ១៦ឆ្នាំ ទាំង២នាក់ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យវត្តភ្នំ និងស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជាមួយគ្នា។

សមត្ថកិច្ចបានអោយដឹងថា ខណះកម្លាំងកំពុងជិះល្បាតនៅក្នុងមូលដ្ឋានមកដល់ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿងនិងក្នុងដៃប្រដាប់ដោយដុំថ្ម បាននាំគ្នាជិះក្នុងល្បឿនយ៉ាងលឿន ឃើញដូច្នេះដោយគួរអោយសង្ស័យកម្លាំងក៏បានដេញតាមតែម្តង។ សមត្ថកិច្ចបន្តថា បន្ទាប់ពីឃើញសមត្ថកិច្ច ពួកគេបានបន្ថែមល្បឿនបំណងគេចខ្លួននិងបែកផ្លូវគ្នា ហើយកម្លាំងដេញឃាត់ជនសង្ស័យរហូតដល់ស្តុបម៉ុងឌីយ៉ាល់ និងឃាត់ខ្លួនបាន២នាក់ វត្ថុតាងដុំថ្មជាច្រើនដុំ រួមជាមួយម៉ូតូ១គ្រឿងផងដែរ។

ក្រោយមកជនសង្ស័យទាំង២នាក់នោះ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន និងយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕

image

image

ដោយ៖ ជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print