ភ្នំពេញ៖ ក្រុមចោរស្ទើរភ្លើងមួយក្រុមបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចតែជិះម៉ូតូដួលក៏រត់យករួចខ្លួនដោយបន្សល់ទុកម៉ូតូឌ្រឹមសងសេរីឆ្នាំ២០១៦មួយគ្រឿងនិងកាបូបចោលនៅកន្លែង។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ នៅចំណុចមុខបន្ទាយភេវរកម្មតាមបណ្តោយផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ គីម បូឡែន ភេទស្រី អាយុ២៥ ឆ្នាំមានមុខរបរជាងអ៊ុតសក់ នៅម្តុំសាលាអង្គអេង និងមានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AE-4803 ឯសំភារះក្នុងកាបូបដែលចោេឆក់មិនបានសំរេចនោះមាន ទូរស័ព្ទម៉ាក សាមសុងមួយគ្រឿង លុយ១២០ដុល្លា ។
តាមការប្រាប់អោយដឹងពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់ចេញពីសិក្ខាសាលារបស់ក្រុមហ៊ុន យូនីសីុធី ក្នុងកោះពេជ្រ ពេលចេញពីកោះពេជ្ររូបគាត់បានចូលទិញឥវ៉ាន់នៅក្នុងផ្សារទំនើបឡាក់គី ក្រោយមកក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ ។ ពេលដែលជិះម៉ូតូមកដល់ក្រោយបន្ទាយភេវរកម្មដែលជាកន្លែងស្ងាត់ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមឆ្នាំ២០១៦ ពណ៍ខ្មៅ មកអែបទន្ទឹមខាងឆ្វេងដៃរបស់គាត់ ហើយបានឆក់យកកាបូបរបស់គាត់ ដែលស្ពាយពីមុខ ធ្វើអោយរូបគាត់ទាញទៅទាញមកជាមួយជនសង្ស័យរហូតដាច់ខ្សែរកាបូប រួចហើយជនសង្ស័យក៏បន្ថែមល្បឿនទៅបាត់ស្រមោលទៅ ។ ប្រភពដដែលបន្តទៀតថា ពេលដែលរូបគាត់ជិះម៉ូតូទៅមុខបន្តិចប្រហែលជា១គីឡូម៉ែត្រ ក៏ឃើញម៉ូតូជនសង្ស័យដួល រួមទាំងកាបូបរបស់គាត់នៅក្បែរនោះផងដែរ តែមិនបានឃើញជនសង្ស័យទេ ។
ក្រោយពេលកើតហេតុខាងអាវុធហត្ថខណ្ឌពោធិសែនជ័យបានចុះដល់កន្លែងកើតហេតុ និងបានយកម៉ូតូជនសង្ស័យដែលដួលនោះ ព្រមទាំងជនរងគ្រោះ មកធ្វើការសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ រីឯជនរងគ្រោះក្រោយធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងហើយបានត្រឡប់ទៅគេហដ្ឋានវិញទៅ ៕
ដោយ៖ សុខាសែនជ័យ