ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានសម្រេចចិត្តធ្វើឣត្តឃាតខ្លួនដោយយកខ្សែរគោចង.កព្រោះតែតូចចិត្តមានជំងឺប្រចាំកាយមើលមិនជា។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅភូមិម្កាក់ ឃុំធម្មតារឣ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះវង់ សាវ៉ុន ឣាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការៀបរាប់និងបំភ្លឺពីគ្រួសារសពបានឲ្យដឹងថា មុនពេលកើតហេតុមិនមាននរណាម្នាក់ចាប់ឣារម្មណ៍ចំពោះសកម្មភាពរបស់គាត់ទេ។ ក្រោយហូបបាយថ្ងៃត្រង់រួចម្នាក់ៗបាននាំគ្នាសំរាករៀងៗខ្លួន។ ប្រភពបន្តថា ស្រាប់តែថ្ងៃបន្តិចគ្រប់គ្នាមានការស្រឡាំងកាំងមែនទែនបន្ទាប់ពីប្រទះឃើញសពស្ត្រីរងគ្រោះចង.កនឹងខ្សែរនីឡុង ពណ៌ខ្មៅ នៅនឹងដើមត្របែកមុខផ្ទះ(ខ្សែគោ) ក្រោយកើតហេតុក្រុមគ្រួសារបានរាយការណ៍ដល់សមត្ថកិច្ចចុះមកពិនិត្យ។
លោកឣធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថា សពស្ត្រីរងគ្រោះពិតជាស្លាប់ដោយការធ្វើឣត្តឃាតពិតមែន។ ក្រោយពិនិត្យកោសល្យវិច្ច័យរួចរាល់សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសាទទួលរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សេនាស័ក្តិ
...