ម្តាយចិត្តអប្រីយ៍សង្ស័យកើតរោគចិត្ត សម្លាប់កូនស្រី ហើយបន្តទៅរឹតកកូនប្រុសម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ត្រីជាម្តាយម្នាក់សង្ស័យកើតរោគចិត្ត​ និងបានធុញថប់និងខូចចិត្តដោយសារប្តីកំហូចដើរមិនចូលផ្ទះក៏ដាច់ចិត្តទៅចាប់កូនស្រីអាយុទើបតែ៦ខែរបស់ខ្លួនរឹតករនិងក្រមាបណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច ហើយបន្តទៅចាប់កូនប្រុសអាយុ៣ឆ្នាំរឹតករ សម្លាប់តែសំណាងល្អបានអ្នកស្រុកជួយទាន់ ហើយបណ្តាលឱ្យកូនប្រុសនោះ រងរបួសយ៉ាងធ្ងន់ធ្ងរ បង្កធ្វើឱ្យមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងនៅក្នុងភូមិ។

ហេតុការណ៍ម្តាយសម្លាប់កូនទាំង២នាក់គួរឱ្យរន្ធត់នេះ បានកើតទ្បើងកាលពីវេលាម៉ោង១១និង៣០នាទីក្នុងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ថ្មីៗនេះ ស្ថិតនៅចំណុចអូរមានជ័យភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកអធិការស្រុកស្វាយលើបានប្រាប់ថា ជនសង្ស័យដែលជាម្តាយកើតរោគចិត្តបានសម្លាប់កូនស្រីរបស់ខ្លួនមានអាយុទើបបានតែ៦ខែ ដោយចាប់ចងករនិងក្រមាបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងផ្ទះ ខណះប្តីមិននៅ រួចបន្តទៅចាប់កូនប្រុសមានអាយុ៣ឆ្នាំយកមករឹតករបន្តទៀតតែសំណាងល្អមាននាក់ស្រុកជិតខាងជួយទាន់ ជនសង្ស័យដែលជាម្តាយនេះមានឈ្មោះ ជឿន ជូ ភេទ ស្រី អាយុ២៦ឆ្នាំ និងប្តីឈ្មោះ ព្រហ្ម ទ្បិច អាយុ៣៨ឆ្នាំ ទៅរកស៊ីនៅខេត្តប៉ៃលិន មានកូនចំនួន២នាក់ប្រុស១ស្រី១ កូនទី១ ឈ្មោះ ទ្បិចវណ្ណា ភេទ ប្រុស អាយុ ៣ឆ្នាំ រងរបួសធ្ងន់ និងកូនស្រី ទី២ ស្លាប់មានឈ្មោះ ទ្បិច វណ្ណះ ភេទស្រី មានអាយុបតែ៦ខែតែប៉ុណ្ណោះ។

លោកអធិការបានបញ្ជាក់បន្ថែមថា ជនសង្ស័យដែលសម្លាប់កូនរបស់ខ្លួនទាំង២នាក់នេះ គឺមានកាន់សំបុត្រពេទ្យប្រសៃប្រសាទ ដើម្បីបើកថ្នាំប្រចាំខែផងដែរ ទោះជាយ៉ាងណាក៏ដោយក៏ត្រូវមានការបញ្ជាក់សំបុត្រនោះ ពីមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកឱ្យកាន់តុលាការមើលដែរ។

បច្ចុប្បន្ន ជនសង្ស័យ ដែលត្រូវជាម្តាយ វិកលចរិក ហើយជាឃាតករនោះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ភ្លាមៗ ដើម្បីយកមកសួរនាំនៅអធិការស្រុកស្វាយលើ រួចរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់តុលាការនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។​

8d9f9b65-dfb5-4826-bd8e-36cb43bd0328

99a4250c-9be5-4528-9d33-13152aadd566(1)

59bf8292-a9a7-4e3a-8bdb-12350707658f

ដោយ៖​ ប៊ុន រិទ្ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print