ខេត្តកំពង់ឆ្នាំង÷ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ធ្វេីការឃាត់ខ្លួន និងបញ្ជូនជនទៅតុលាការនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ១-ឈ្មោះ វ៉ា រ៉ាដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២-ឈ្មោះ ភន ពុធសុភា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ៣-ឈ្មោះ គៀង សុគ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលេីតែងតែបានធ្វើ សកម្មភាពជាប្រចាំគប់កញ្ចក់រថយន្តតាមដងផ្លូវជាតិ លេខ៥ និងបណ្តាលឲ្យរថយន្តប្រជាពលរដ្ឋចំនួន៣គ្រឿងបានរងការខូចខាតបែកកញ្ចក់ ។
ក្រោយពីបានទទួលបណ្តឹងពីអ្នកធ្វើដំណើរតាមដងផ្លូវ សមត្ថនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា តាមឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលារ ចាត់ការបន្តតាមនីតិវិធីតែម្តង៕
ដោយ៖ ចន្ថា