ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លើងដៃ កងទ័ពជើងគោក (AARM32) បំប៉នជំនាញបាញ់កាំភ្លើងដៃ​ជើងគោក អូស្រ្តាលី (AASAM22) និងបំប៉នបច្ចេកទេសអាវុធថ្មើរជើង

ចែករំលែក៖

ភ្នំពេញ : ក្រោមអធិបតីភាព​ លោក ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងនៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោ សែន ភ្នំធំម្រះព្រៅ​ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបថា​ ពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លើងដៃ កងទ័ពជើងគោក (AARM32) បំប៉នជំនាញបាញ់កាំភ្លើងដៃ​ជើងគោក អូស្រ្តាលី (AASAM22) និងបំប៉នបច្ចេកទេសអាវុធថ្មើរជើងនេះមានការចូលរួមពីកងពលតូចលេខ៧០​ និងអង្គភាពដទៃទៀតផងដែរ។

ក្នុងកម្មពិធីនេះដែរ​ លោកឧត្តមសេនីយ៍ឯកបានមានប្រសាសន៍ថា​ ដោយយោងតាមការកែទម្រង់៥ឆ្នាំបានលើកឡើងការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ​។ ការហ្វឹកហ្វឺនបានផ្តល់ចំណេះដឹង និងចំណេះធ្វើដល់កងទ័ពជាពិសេស យោធិនវ័យក្មេងដែលជាអ្នកបន្តវេនជំនាន់​ក្រោយ។ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាព នូវអធិប តេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់ វិស័យនៅកម្ពុជា។

ដោយឡែកចំពោះវគ្គហ្វឹកហ្វឺនបំប៉នបាញ់កាំភ្លើងដៃ កងទ័ពជើងគោក (AARM32) វគ្គហ្វឹកហ្វឺនបំប៉ន បាញ់កាំភ្លើងដៃកងទ័ពជើងគោកអូស្ត្រាលី(AASAM22) វគ្គហ្វឹកហ្វឺនបំប៉នបច្ចេកទេសអាវុធថ្មើរជើងនៃ កងយោ ធពលខេមរភូមិន្ទ នេះជាកិតិ្តយសមួយសម្រាប់កងយោធពលខេមរភូមិន្ទ ដែលបានបង្ហាញពីការ ចូលរួម និងការជួបជុំនិយាយរួមកងទ័ពជើងគោកអាស៊ាន និងដោយឡែកកងយោធពលខេមរភូមិន្ទ ដើម្បីរឹតចំណង សាមគ្គីភាព អោយក្លាយទៅជាអាស៊ានតែមួយ រឹតចំណងសាមគ្គីភាពរវាងកម្ពុជា-អូស្ត្រាលី ។

លោក ឧត្តមសេនីយ៍ឯក​ អ៊ួន​ សារឿន​ ក៏បានលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តអនុវត្តន៍​ភារកិច្ច និងបទបញ្ជានានារបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងក្រសួង​ការពារ​ជាតិ ជាពិសេសបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ទាំង១០ចំណុចរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើស្មារតីនៃការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន​កម្ពុជាជាធំ និងបំពេញការងារ​ដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិឱ្យបានល្អ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print