ភ្នំពេញ : ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងនៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោ សែន ភ្នំធំម្រះព្រៅ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
សូមជម្រាបថា ពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លើងដៃ កងទ័ពជើងគោក (AARM32) បំប៉នជំនាញបាញ់កាំភ្លើងដៃជើងគោក អូស្រ្តាលី (AASAM22) និងបំប៉នបច្ចេកទេសអាវុធថ្មើរជើងនេះមានការចូលរួមពីកងពលតូចលេខ៧០ និងអង្គភាពដទៃទៀតផងដែរ។
ក្នុងកម្មពិធីនេះដែរ លោកឧត្តមសេនីយ៍ឯកបានមានប្រសាសន៍ថា ដោយយោងតាមការកែទម្រង់៥ឆ្នាំបានលើកឡើងការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ។ ការហ្វឹកហ្វឺនបានផ្តល់ចំណេះដឹង និងចំណេះធ្វើដល់កងទ័ពជាពិសេស យោធិនវ័យក្មេងដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាព នូវអធិប តេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់ វិស័យនៅកម្ពុជា។
ដោយឡែកចំពោះវគ្គហ្វឹកហ្វឺនបំប៉នបាញ់កាំភ្លើងដៃ កងទ័ពជើងគោក (AARM32) វគ្គហ្វឹកហ្វឺនបំប៉ន បាញ់កាំភ្លើងដៃកងទ័ពជើងគោកអូស្ត្រាលី(AASAM22) វគ្គហ្វឹកហ្វឺនបំប៉នបច្ចេកទេសអាវុធថ្មើរជើងនៃ កងយោ ធពលខេមរភូមិន្ទ នេះជាកិតិ្តយសមួយសម្រាប់កងយោធពលខេមរភូមិន្ទ ដែលបានបង្ហាញពីការ ចូលរួម និងការជួបជុំនិយាយរួមកងទ័ពជើងគោកអាស៊ាន និងដោយឡែកកងយោធពលខេមរភូមិន្ទ ដើម្បីរឹតចំណង សាមគ្គីភាព អោយក្លាយទៅជាអាស៊ានតែមួយ រឹតចំណងសាមគ្គីភាពរវាងកម្ពុជា-អូស្ត្រាលី ។
លោក ឧត្តមសេនីយ៍ឯក អ៊ួន សារឿន ក៏បានលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តអនុវត្តន៍ភារកិច្ច និងបទបញ្ជានានារបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ជាពិសេសបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ទាំង១០ចំណុចរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើស្មារតីនៃការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ និងបំពេញការងារដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិឱ្យបានល្អ ៕
ដោយ : សិលា