បើករថយន្តដឹកភ្ញៀវចេញពីព្រលានយន្តហោះមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូបុកដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿងដឹកភ្ញៀវជនជាតិកូរ៉េប្រុសស្រីពីរនាក់ចេញពីព្រលានយន្តហោះខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនមកបុកបញ្ឆិតរថយន្តផ្នែកខាងមុខបណ្ដាលឱ្យអ្នកបើកម៉ូតូដួលរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាតឈានចូលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហុីយ៉ាន់ដាយTUCSONមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AM-3171ដឹកភ្ញៀវជនជាតិកូរ៉េប្រុសស្រីពីរនាក់ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងទិសដៅពីត្បូងទៅជើងឆ្លងមកមហាវិថីសហព័ន្ធរុស្ស៊ីទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពីពណ៌ទឹកសមុទ្រលាយសពាក់ស្លាកលេខភ្នំពេញ1HR-4613ក្នុងទិសដៅពីលិចទៅកើតចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកបញ្ឆិតរថយន្តផ្នែកខាងមុខខាងឆ្វេងបណ្ដាលឱ្យដួលម៉ូតូទៅនឹងថ្នល់រងរបួសជើងស្តាំនិងបាក់ធ្មេញអស់ជាច្រើន។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត៣ម៉ោងមិនត្រូវគ្នាទើបរង់ចាំសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print