កីឡាករបាល់ទះលោក ឡៅ បញ្ញា ក្លាយជាម្ចាស់មកុដ Mister Supranational Cambodia2022 ដំបូងគេនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ Mister Supranational Cambodia២០២២ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៥ ខែមីនានេះបានបញ្ចប់ហើយដោយលោក ឡៅ បញ្ញាជាកីឡាករបាល់ទះ និងជាអ្នកសិល្បៈម្នាក់ផងដែរនោះបានក្លាយជាម្ចាស់មកុដ  Mister Supranational Cambodia២០២២ ខណៈលោកយូ ថនវណ្ណៈ ជាលំដាប់រងទី១នៃកម្មវិធីប្រកួតខាងលើនិងត្រូវបានក្លាយជាម្ចាស់តំណែង Mister Grand Cambodia ដំបូងគេនៅកម្ពុជា។ 

លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានលើកឡើងថា ជាកម្មវិធីលើកដំបូងដែលត្រូវបានធ្វើឡើងនៅកម្ពុជា និងឆ្លងកាត់ការលំបាកជាច្រើនពិសេសស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ប៉ុន្តែកម្មវិធីនៅតែបញ្ចប់ដោយរលូននិងទទួលបានការគាំទ្រ និងពេញចិត្តច្រើនពីទស្សនិកជន ។ លោកថានឹងរៀបចំកម្មវិធីឲ្យកាន់តែល្អសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ហើយលោករំពឹងថាកម្មវិធីនេះនឹងអាចលើមុខមាត់កិត្តិយសជាតិលើឆាកអន្តរជាតិជាក់ជាមិនខានព្រោះតែកម្មវិធីមិនជ្រើសរើសតែរូបសម្រស់ទេសមត្ថភាពក៏មានក្នុងនេះដែរ។ 

លោក ឡៅ បញ្ញា ក្រៅពីមានរូបរាងស្រស់សង្ហាទាក់ទាញ សាច់ដុំធំណែន ខ្ពស់ស្រឡះ  ឡៅ បញ្ញាធ្លាប់កាន់តំណែងជាបុរសឯក លេខ២ អាស៊ាន ឆ្នាំ២០១៩។ លោក ក៏ធ្លាប់ បានចំណាយពេលវេលាជិត១០ឆ្នាំ ក្នុងការហាត់ក្បាច់គុនល្បុក្កតោ និងជាតារាសម្តែង និងបង្ហាញម៉ូតម្នាក់ផងដែរ។ លោកលេចមុខលើវិស័យសិល្បៈក្រោយពីបញ្ចប់ការងារនៅភូមិវប្បធម៌ខេត្តសៀមរាបជាទឹកដីកំណើត។ ជាមួយគ្នានេះដែរ លោក យូ ថនវណ្ណៈ កំពស់ : 1.87m ។ មុននឹងឈានដល់ការប្រកួត Mister Supranational Cambodia 2022 លោក ធ្លាប់បានចូលរួមតំណាងឱ្យកម្ពុជាប្រកួតក្នុងកម្មវិធី Asia model festival 2015 នៅឯប្រទេសកូរ៉េ។ បច្ចុប្បន្ន លោក យូ ថនវណ្ណៈ គឺជាតារាបង្ហាញម៉ូដអាជីព ដែលមានទីផ្សារខ្លាំង។មិនតែប៉ុណ្ណោះលោកគឺជាអ្នកបម្រើការលើយន្តហោះ «បហុនិការ» ឬ Cabin Crewដែលលោកអាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។ 

គួរបញ្ជាក់ដែរថានេះគឺជាកម្មវិធប្រកួតសម្រស់ផ្នែកបុរសថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកស្នេហាវិស័យប្រកួតសម្រស់ ព្រោះតែកម្មវិធីអាចគៀងគរបាននូវបេក្ខភាពដ៏មានទាំងរូបសម្រស់ស្រស់សង្ហា និងសមត្ថភាពចំណេះដឹងលេចធ្លោរមកចូលរួមប្រកួត។  ម្ចាស់ជ័យលាភី Mister Supranational Cambodia2022នឹងទទួលបានឱកាសក្នុងការចេញទៅប្រកួតនៅប្រទេសប៉ូឡូញ ទទួលបានប្រាក់រង្វាន់ ឱកាសការងារសិល្បៈ និងការបណ្តុះបណ្តាលមុនពេលចេញទៅប្រកួតនៅក្រៅប្រទេស ខណៈម្ចាស់ជ័យលាភី Mister Grand Cambodia ២០២២ នឹងក្លាយជាម្ចាស់ជ័យលាភីចេញទៅប្រកួតនៅប្រទេសព័រតូរីកូនៅអំឡុងខែវិច្ឆិកាខាងមុខនេះ៕ 

      

...

ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print