ជិះម៉ូតូលឿនជ្រុលទៅបុកកន្ទុយរុឺម៉កម៉ូតូ រងរបួសធ្ងន់ខ្លួនឯង រុឺម៉កម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមខណៈរូបគេបើកបរខ្វះការប្រុងប្រយ័ត្ន បន្ទាប់ពីបោះពួយម៉ូតូយ៉ាងលឿនជ្រុលទៅបុក រុឺម៉កធុងទឹកអំពៅពីក្រោយពេញទំហឹងដេកដួលម្នាក់ឯងយ៉ាងស្អាត រីឯរុឺម៉កក៏បើកទៅចោលដោយសុវត្តិភាពកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដែត ភេទប្រុស អាយុ២៥ឆ្នាំ  រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-3257 ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងដោយល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុគេចមិនទាន់ក៏ជ្រុលទៅបុកកន្ទុយរុឺម៉កម៉ូតូធុងទឹកអំពៅពីក្រោយពេញទំហឹងបណ្តាលឲ្យដួលរបួសម្នាក់ឯង រីឯរុឺម៉កធុងទឹកអំពៅ មិនរងការខូចខាតអ្វីទេក៏បន្តដំណើរទៅមុខបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯម៉ូតូដោយសារតែរងគ្រោះនៅសល់តែម្នាក់ឯង ភាគីម្ខាងទៀតទៅបាត់ សមត្ថកិច្ចប្រគល់ម៉ូតូទៅក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕

20160426225951

20160426225955

20160426225951 (1)

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print