ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមខណៈរូបគេបើកបរខ្វះ
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដែត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-3257 ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងដោយល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុគេចមិនទាន់ក៏ជ្រុលទៅបុកកន្ទុយរុឺម៉កម៉ូតូធុងទឹកអំពៅពីក្រោយពេញទំហឹងបណ្តាលឲ្យដួលរបួសម្នាក់ឯង រីឯរុឺម៉កធុងទឹកអំពៅ មិនរងការខូចខាតអ្វីទេក៏បន្តដំណើរទៅមុខបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯម៉ូតូដោយសារតែរងគ្រោះនៅសល់តែម្នាក់ឯង ភាគីម្ខាងទៀតទៅបាត់ សមត្ថកិច្ចប្រគល់ម៉ូតូទៅក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕
ដោយ៖ សុខាសែនជ័យ