កម្លាំងអាវុធហត្ថក្រុងសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា ចុះឆែកឆេរទីតាំងផ្ទះ រំដោះក្មេងស្រី១២នាក់

ចែករំលែក៖

ភ្នំពេញ៖ អង្គការក្តីសង្ឃឹម និងយុត្តិធម៌ អង្គការ IGM សង្គមកិច្ចក្រុង ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន មន្រ្តីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយមន្រ្តីកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរខណ្ឌ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះបានចុះមកឆែកឆេរទីតាំងផ្ទះ ក្រុម៥ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ជាលទ្ធផលរំដោះក្មេងស្រី១២នាក់ (មាននីតិជន និងអនីតិជន) និងគ្រូបង្រៀនស្រី២នាក់ ជនជាតិខ្មែរម្នាក់ និងថៃម្នាក់ រួមជាមួយអ្នកគ្រប់គ្រងជាជនជាតិខ្មែរម្នាក់។

ក្រោយពេលចុះឆែរឆេររួច កម្លាំងមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញបាននាំក្មេងស្រីទាំងអស់ និងគ្រូបង្រៀនស្រី២នាក់ ជនជាតិខ្មែរម្នាក់ និងថៃម្នាក់ រួមជាមួយអ្នកគ្រប់គ្រងជាជនជាតិខ្មែរម្នាក់ ទៅកាន់ការិយាល័យបបទល្មើសជួញដូរមនុស្ស ដើម្បីសួរនាំតាមនីតិវិធី៕

image1

image2

image3

image4

image5

image6

image7

image8

ដោយ៖ ជ្រោយពេជ្រ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print