ផឹកស៊ីស្រវឹងជោគជាំបើកម៉ូតូទៅបុកបង្គោលបង្ហាញផ្លូវកោងបាក់កស្លាប់២នាក់និងរបួសធ្ងន់១នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្ទាវ៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាដើរផឹកស៊ីចូលក្លឹបស្រវឹងជោគជាំនៅពេលយប់អធ្រាត្រជិះម៉ូតូក្នុងគោលបំណងត្រឡប់មកផ្ទះវិញ ក៏បើកជ្រុលទៅបុកបង្គោលបង្ហាញផ្លូវកោងបាក់រាបដល់ដីធ្លាក់ចូលប្រឡាយទឹកបាក់កស្លាប់២នាក់ និងរងរបួសធ្ងន់១នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវកោងមួយកន្លែងខាងមុខខ្លោងទ្វារវត្តបឹងត្រាវ កំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់នោះទី១-ឈ្មោះ ផាន សុធន ភេទប្រុស ​អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ ទី២-ឈ្មោះ រស់ សុខរ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិព្រៃចង្ហា ឃុំអូរប្រាសាទ ស្រុកមង្គលបុរី  និងទី៣-អ្នករងបួសធ្ងន់ឈ្មោះ ប្រាក់ឧត្តម សុធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ អូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ។

លោកអធិការបន្តថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាក លេខបន្ទាយមានជ័យ1E-0700 ជិះចេញពីក្លឹបរាំនៅក្រុងសិរីសោភ័ណក្នុងស្ថានភាពស្រវឹងដោយល្បឿនលឿនដើម្បីត្រឡប់មកផ្ទះវិញនៅស្រុកមង្គលបុរី។ លុះបើកម៉ូតូដល់ចំណុចផ្លូវកោងខាងលើ ក៏ជ្រុលទៅខាងស្តាំដៃបុករះបង្គោលបង្ហាញផ្លូវកោងចំនួន ២បង្គោលបាក់រាបដល់ដី ម៉ូតូនិងមនុស្សបានធ្លាក់ចូលក្នុងប្រឡាយមាត់លូបណ្តាលឱ្យបាក់កស្លាប់២នាក់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ។

លោកបញ្ជាក់ទៀតថា សាកសពជនរងគ្រោះទាំង២នាក់ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យតាមជំនាញរួចហើយ ក៏ស្រាវជ្រាវទំនាក់ទំនងក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ គ្រោះថ្នាកចររាចរណ៍បង្កដោយខ្លួនឯងគឺផ្តើមចេញពីការផឹកគ្រឿងស្រវឹងនៅពេលបើកបរ អនុវត្តខុសនិងច្បាប់ចរាចរណ៍ផ្លូវគោក៕

IMG_7134

IMG_7136

IMG_7137

IMG_7138

IMG_7142

ដោយ៖ សំ វិច្ឆិកា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print