ទុកម៉ូតូក្រៅបន្ទប់រួចដេកខាងក្នុងត្រូវចោរលួចទៅបាត់ដោយសុវត្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ​ ឲ្យជួយអន្តរាគមន៍បន្ទាប់ពីរួបគាត់បានទុកម៉ូតូនៅខាងក្រៅបន្ទប់ជួល ហើយចូលដេកខាងក្នុងត្រូវចោរលួចយកទៅបាត់តាំងពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៧ នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ទើបរត់មកប្តឹងនគរបាល។

ស្រ្តីរងគ្រោះមានឈ្មោះ មួង អង្គាវត្តី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះកើតហេតុ ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2526 តែមិនចាំអក្សរខាងដើម ហើយនៅក្រោមកែប មានអត្តសញ្ញាប័ណ្ណ កាតគ្រីម៉ូតូ កាតគ្រីរថយន្ត ឯកសារមួយចំនួន និងប្រាក់ជាង ២០០ដុល្លារ  ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនថ្ងៃកើតហេតុគាត់យកម៉ូតូចាក់សោទុកមុខបន្ទប់រួចនាំគ្នា២នាក់ប្តីប្រពន្ធដេកលង់លក់ បាត់ទៅ លុះរហូតដល់វេលាម៉ោង៣ទៀបភ្លឺ ភ្ញាក់ពីដំណេក បើកទ្វារ ស្រាប់តែមិនឃើញម៉ូតូ ដែលខ្លួនចាក់សោទុកមុខបន្ទប់ ហើយសោទ្វាររបងក៏របើកទៀត ទើបដឹងថា មានជនសង្ស័យចូលលួចយកម៉ូតូ ទើបផ្អើលឆោឡោ រហូតដល់វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ ខែមេសា ទើបទៅប្តឹងនគរបាលប៉ុស្ត៍ចោមចៅឲ្យជួយអន្តរាគមន៍ និងស្រាវជ្រាវ ៕

Video_1_20160427-14005463

Video_20160427-14004514

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print