អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ : ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់មជ្ឈដ្ឋានមួយក្តាប់តូចតាមបណ្តាញសង្គម ដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថាបានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុម បាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏

ចែករំលែក៖

ភ្នំពេញ : នៅព្រលប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្ត ជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់មជ្ឈដ្ឋានមួយក្តាប់តូចតាមបណ្តាញសង្គម ដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថាបានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុម បាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ មានចេតនាមួលបង្កាច់ ចោទប្រកាន់ និងទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ ករណីចោទប្រកាន់ស្រដៀងគ្នានេះ កន្លងមករដ្ឋបាលរាជធានី ភ្នំពេញក៏ធ្លាប់បានធ្វើការបំភ្លឺតាមរយៈសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រួច មកហើយ។

ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការគូសបញ្ជាក់សារជាថ្មីថា ចាប់តាំងពីក្រុមបាតុករ ដែលជា អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ បានប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈ អស់រយៈពេលប្រមាណជាង ៣ខែកន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ច បានខិតខំចូលរួមសម្របសម្រួល ដោះស្រាយវិវាទការងារ និងការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកប ដោយភាពអត់ធ្មត់ខ្ពស់ ទោះបីជារងនូវការមួលបង្កាច់ចោទប្រកាន់ប្រមាថមើលងាយដោយប្រើពាក្យ ពេចន៍អសុរោះ និងអាកប្បកិរិយាមិនសមរម្យ អសីលធម៌ រហូតឈានដល់ទទួលរងនូវការប្រើអំពើ ហិង្សា បង្ករបួសស្នាម ពីសំណាក់ក្រុមបាតុករទាំងនោះ។ ការខិតខំបំពេញភារកិច្ចទាំងអស់នេះ គឺដើម្បី ធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនក្រុមបាតុករទាំងអស់ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅរាជធានីភ្នំពេញ ដែលគួរតែទទួលបាននូវការផ្តល់តម្លៃ ប៉ុន្តែផ្ទុយទៅវិញបែរជាទទួលបាននូវការចោទប្រកាន់ថាបាន ប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ។ វាអាចទៅរួចដែរឬទេ ដែលថាអាជ្ញាធរមាន សមត្ថកិច្ចបានប្រព្រឹត្តិអំពើហិង្សា និងអំពើអសីលធម៌ដូចការចោទប្រកាន់ នៅចំពោះមុខមនុស្សម្ន អាជីវករ អ្នកធ្វើដំណើរ នៅទីប្រជុំជនជាច្រើននាក់តាមទីសាធារណៈ ពិសេសស្ថិតក្រោមការត្រៀមរង់ចាំ ផ្តិតយករូបភាពពីសំណាក់ក្រុមបាតុករដែលប្រើកាមេរ៉ាទូរស័ព្ទគ្រប់ដៃ តាមផែនការគ្រោងទុករបស់អ្នក នៅពីក្រោយដែលរៀបចំជាឈុតឆាកសម្រាប់ឱ្យសម្ដែង។

ចំពោះការចោទប្រកាន់ខាងលើនេះ ប្រសិនបើមានការពិតនោះ គួរណាស់តែជនរងគ្រោះពិត ប្រាកដ បង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ និងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅស្ថាប័នមានសមត្ថកិច្ចដើម្បី មានមូលដ្ឋានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស។ ផ្ទុយទៅវិញ ប្រសិនបើមានការដាក់ពាក្យបណ្តឹងជាផ្លូវការ ហើយសមត្ថកិច្ចរកពុំឃើញភស្តុតាងដូចការ ប្រកាន់នោះទេ អ្នកទាំងនោះក៏នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែរ។ ជាមួយគ្នា នេះ ក៏មានការចោទប្រកាន់ផងដែរមកលើសមត្ថកិច្ច ថាបានរារាំងមិនឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្ស និង អ្នកសារព័ត៌មានមួយចំនួនតូចបំពេញការងាររបស់ខ្លួននោះ គឺជាការលើកឡើងដោយគ្មានហេតុផល ព្រោះថាសមត្ថកិច្ចមិនដែលរារាំង និងហាមឃាត់ឡើយ ប៉ុន្តែពួកគាត់បានធ្វើដំណើរបំពេញការងារហួស ព្រំដែនច្បាប់ដែលបានកំណត់ ដោយពួកគាត់ធ្វើដំណើរចូលទៅក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច ហើយអាជ្ញាធរគ្រាន់តែស្នើឱ្យពួកគាត់នៅក្រៅរង្វង់ប្រតិបត្តិការ ចៀសវាងមានឧបទ្ទវហេតុដែលបង្កឡើង ដោយជនអគតិ ឬភាន់ច្រឡំថាពួកគាត់ជាក្រុមបាតុករ ដែលអាចនឹងត្រូវបានអញ្ជើញទៅធ្វើការសម្ដែង មតិនៅទីលានប្រជាធិបតេយ្យ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ : សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print