បន្ទាប់ពីស្ពានបន្តោងខ្សែកាបខ្ពស់នៅលើអាកាស ចិនក៏មានស្ពានអណ្តែតលើទឹកដ៏ល្បីល្បាញលើពិភពលោក

ចែករំលែក៖

កន្លងមកថ្មីៗចិនបានត្រៀមលក្ខណៈសម្ពោធស្ពានដែលខ្ពស់និងវែងជាគេបំផុតនៅក្នុងតំបន់ដែលមានឈ្មោះថា​ស្ពានLongJiang​ ស្ថិតនៅខេត្ត Yunnanប្រទេសចិននឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខ។ ស្ពាននេះត្រូវបានគេចាត់ទុកថា ជាស្ពាន ស្ថិតក្នុងចំណោមស្ពានខ្សែកាប្លិ៍វែង និង ខ្ពស់បំផុតលើពិភពលោក។
ស្ពានLongJiang​​ ត្រូវបានគេចាត់ទុកថា ជាស្ពានទីមួយនៅទ្វីបអាស៊ីដោយមិនទាន់មានស្ពានណាខ្ពស់និងវែងដូចជាស្ពាន ខាងលើនេះឡើយ។ ស្ពាននេះមានប្រវែង ២,៤គីឡូម៉ែត្រ មានកម្ពស់ដល់ទៅ២៨០,៤ ម៉ែត្រឆ្លងកាត់ទន្លេ Longjiang នៅជ្រលង​ភ្នំ។
ស្ពានបន្តោងខ្សែកាប្លិ៍នឹងមានរថយន្តចាប់ផ្តើមបើកបរឆ្លងកាត់នៅថ្ងៃទី១ ខែ​ឧសភាខាងមុខ ដែលអាចជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរជាច្រើនម៉ោង។ ស្ពាននោះតភ្ជាប់ខេត្តជាច្រើននៅតំបន់និរតី​ នៃប្រទេសចិន ។
ក្រៅពីនេះចិនក៏បានបង្ហាញពីស្ពានអណ្តែតទឹក Guangji ដែលគេស្គាល់ថា ជាស្ពានអណ្តែតទឹក Xiangzi គឺជាស្ពានបុរាណ នៅទន្លេហាន ក្នុងទីក្រុង Chaozhou ខេត្ត Guangdong ប្រទេសចិន ស្ពាននេះភាពល្បីល្បាញ ដែលជាផ្នែកមួយ នៃស្ពានបុរាណ ចំនួន៤ល្បីៗរបស់ប្រទេសនេះ ហើយ ស្ពាន ៣ផ្សេងទៀត គឺស្ពាន Zhaozhou ,ស្ពាន Luoyang និងស្ពាន Lugou សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបាននិយាយថា ប្រសិនបើអ្នកបាន ទៅកម្សាន្តក្រុង Chaozhou ហើយមិនបានទៅ ទស្សនាស្ពាន អណ្តែតទឹក គឺគ្មានតម្លៃសោះឡើយ។
ក្រៅពីវត្ថុបុរាណ និងសារៈសំខាន់ ជាប្រវត្តិសាស្រ្ត ស្ពាន Guangji គឺជាស្ពានអណ្តែត ទឹកដំបូងបំផុត របស់ពិភពលោក ដែលអាច បើកនិងបិទ ចំពោះស្ពាន Guangji មានទូកចំនួន១៨ គ្រឿងដែលអាចត្រូវផ្លាស់ ប្តូរមួយឡែក ដើម្បីបើកចំហ សម្រាប់នាវា និង ទូកឆ្លងកាត់។ ដើមឡើយស្ពានទាំងមូល ជារចនាសម្ព័ន្ធ អណ្តែតដែលទូកធំៗ ចំនួន១៦ គ្រឿង។
ស្ពាន Guangji ត្រូវបានកសាងជាស្ពានអណ្តែតទឹក ក្នុងអំឡុងរាជវង្សសុង ក្នុងឆ្នាំ១១៧០ ដែលដឹកនាំដោយមន្ត្រី Zeng Wang ហើយ ត្រូវបានគេ ប្រើឈ្មោះដើមថា ស្ពាន Kangji បន្ទាប់ពីសាងសង ់បានប្រហែលជា ៤ឆ្នាំ ស្រាប់តែទឹកជំនន់ បានវាយប្រហារ ស្ពាននេះ តែម្តង។ មន្ត្រីរូបមួយទៀត Chang Wei បានដឹកនាំកម្មករ ដើម្បីកសាងឡើងវិញ នៅគ្រានោះស្រុក ត្រូវបានដឹកនាំដោយមន្ត្រី ដែលមិនមែនត្រឹមតែ បានឃ្លាំមើលការច្បាប់ និងបទបញ្ជាទេ ប៉ុន្តែថែមទាំង ទទួលខុសត្រូវ ចំពោះរដ្ឋបាលស្រុកទៀត៕​

image image image

ដោយ​ មែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print