នាយឧត្តមសេនីយ៍ គន់ គីមអញ្ជើញជាអធិបតីក្នុងពិធីក្នុងពិធីប្រជុំបូកសារុបការងារគណបក្សប្រជាជនកម្ពុជាប្រចាំខែមេសានិងលើកទិសដៅខែឧសភា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម សមាជិកគណះអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេតតឧត្តរមានជយ័ លោក ស ថាវី សមាជិគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជយ័អញ្ជើញជាអធិបតីក្នុងពិធីក្នុងពិធីប្រជុំបូកសារុបការងារគណបក្សប្រចាំខែមេសានិងលើកទិសដៅខែឧសភា។

លោកនាយឧត្តមសេនីយ៍ គន់ គីម និងលោក ស ថាវី បានមានប្រសាសន៏អោយមន្ត្រីក្រោមឱវាទ ត្រូវចុះតាមមូលដ្ឋានដឹកទឹកចែកជូនប្រជាពលរដ្ឋ និងស្វែងរកប្រភពទឹកដើម្បីជីកជាអណ្តូងយកទឹកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ។

នៅក្រោយបញ្ចប់កិច្ចប្រជុំបូកសារុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជយ័កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត រួមជាមួយលោក ស ថាវី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមជាមួយអនុប្រធានក្រុមការងារថ្នាក់កណ្តាល ក៏ដូចជាមន្ត្រីគណបក្សក្នុងខេត្តបានអញ្ជើញចុះពិនិត្យការដឹកទឹកចែកជូនប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់។

លោកនាយឧត្តមសេនីយ៍គន់ គីម បានមានប្រសាសន៏ប្រាប់បងប្អូនប្រជាពលរដ្ឋដែលបានមកដឹកទឹកយកទៅប្រើ សូមអោយប្រើកុំខ្ជះខ្ជាយ និងត្រូវចេះសន្សំសំចៃ ព្រោះការដឹកទឹកយកមកទីនេះ គឺប្រើរយះពេលឆ្ងាយហើយផ្លូវឡើងភ្នំទៀត ។ លោក ស ថាវី ក៏បានឧបត្ថម្ភធុងទឹកចំណុះ២០០០លីត្រចំនួន២០ធុងដល់សង្កាត់អូរស្មាច់សំរាប់ស្តុបទឹកបូមចែកប្រជាពលរដ្ឋផងដែរ ៕

abc (7)

abc (9)

abc (8)

abc (4)

abc (10)

abc (11)

abc (6)

abc (5)

abc (3)

abc (2)

abc (1)

abc (12)

abc

abc (13)

ដោយ៖ ថាច់ យ៉ាត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print