បុរសម្នាក់ចង.កទៅនឹងស្នួលខោអាវក្នុងបន្ទប់ដោយបន្សល់ទុកប្រពន្ធនឹងកូន៣នាក់ សង្ស័យជារឿងឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីបុរសម្នាក់ចង.កធ្វើអត្តឃាតក្នុងបន្ទប់ដោយបន្សល់ទុកប្រពន្ធនិងកូន៣នាក់ទៀតឲ្យនៅកំព្រា។

សេចក្តីរាយការណ៍បានបញ្ជាក់ថា សពមានឈ្មោះ ឈួន ប៊ុន អាយុ៣១ឆ្នាំ មុខរបរជាងកាត់កញ្ចក់ និងប្រពន្ធមានឈ្នោះ ឃឹម សុខាវី អាយុ៣៤ រួមទាំងកូន៣នាក់ទៀត ស្នាក់នៅផ្ទះជួលលេខ២៨៥Ez ផ្លូវលេខលំ១៦៤ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងតែមើលកូនរបស់គាត់នៅខាងក្រៅលុះមកម៉ោងកើតហេតុខាងលើក៏ប្រះឃើញប្ដីរបស់គាត់ចង.កនៅនឹងស្នួលខោអាវនៅក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យសាកសពភ្លាមៗ។

តែបើតាមអ្នកជិតខាងនាំគ្នាខ្សឹបសៀវថាបើចង.កទៅស្នួលខោអាវវាមិនអាចទៅរួចទេ៕

20160427015114 (1)

20160427015114

ដោយ៖ ស រស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print