UAE៖ មិនមានប្រទេសណាអាចជំនួសប្រេងរបស់រុស្ស៊ីបានឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងថាមពល នៃប្រទេសអារ៉ាប់រួម (UAE) បានប្រកាសថា រុស្ស៊ីជាប្រភពផ្គត់ផ្គង់ថាមពលប្រេងដ៏សំខាន់ដល់ទីផ្សារពិភពលោក ដោយមិនមានប្រទេសណាមួយមកជំនួសបានឡើយ។

បណ្តាញទូរទស្សន៍ RT បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងថាមពល លោក Suhail al-Mazrouei នៅថ្ងៃទី២៨ខែមីនា ដែលបានប្រកាសថា «ទីផ្សារថាមពលពិភពលោកត្រូវការប្រេងរុស្ស៊ី ហើយមិនមានប្រទេសណាមួយអាចមកជំនួសរុស្ស៊ីបានឡើយ។
មានប្រសាសន៍នៅក្នុងវេទិកាថាមពលនៅទីក្រុងឌូបៃ លោក Suhail al-Mazrouei បានលើកឡើងថា រុស្ស៊ីបានផលិតប្រេង ១០លានបារ៉ែលក្នុងមួយថ្ងៃ ក្លាយជាសមាជិកមិនអាចខ្វះបាននៅក្នុងសម្ព័ន្ធមិត្តថាមពល OPEC+។ ចំនួនប្រេងទាំងនោះគឺជាការចាំបាច់ ហើយយើងមិនទាន់មើលឃើញប្រទេសណាអាចមកជំនួសរុស្ស៊ី បានឡើយ»។
រុស្ស៊ីជាប្រទេសនាំចេញប្រេងឆៅធំលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ី សាអូ៊ឌីត ។ ក្រោយពេលរុស្ស៊ីបើកយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសជាច្រើនជុំវិញពិភពលោកពិសេសគឺប្រទេសលោកខាងលិច បានផ្អាកទិញប្រេងនិឧស្ម័នពីប្រទេសរុស្ស៊ី ក្នុងនោះមានអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប។ ការផ្អាកទិញនិងដាក់ទណ្ឌកម្មលើវិស័យថាមពលបានធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់ដល់ជាង១២០ ដុល្លារក្នុងមួយបារ៉ែល៕ ដោយធីរីណា

...

រូបថត​ :​ russiabusinesstoday.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print