លោករដ្ឋមន្ត្រីក្រសួងកសិកម្ម​ បានអនុញ្ញាតអោយ លោក Yuji Kumamaru ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តីបានអនុញ្ញាតអោយ លោក Yuji Kumamaru ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ។ ជាកិច្ចចំផ្តើម លោករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះលោក Yuji Kumamaru ហើយលោកបានបញ្ជាក់ថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខប្រមាញ់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតក្នុងការផ្តល់ហិរញ្ញប្បទាន ដល់កាស្តារ និងអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសវិស័យកសិកម្ម នៅកម្ពុជា ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានធ្វើសេចក្តីរាយការពីលទ្ធផលសហប្រតិបត្តិការលើវិស័យកសិកម្មកន្លងមក និងលើសំណូមពរលើការងារវិនិយោគមួយចំនួន៖
1) ការវិនិយោគលើវិស័យកសិកម្ម ដោយក្រុមហ៊ុនឯកជន
ការនាំស្រូវចេញស្រូវពីកម្ពុជា
ការដាំបន្លែ និងការវិចខ្ចប់ក្នុងការនាំចេញ
ការដាំខ្ញី និងដំឡើងរោងចក្រធ្វើការវេចខ្ចប់ ដើម្បីនាំចេញ
ការបន្តភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា
ការជំរុញការវិនិយោគលើវិស័យកសិកម្មបន្តទៀត
2) ការផ្តល់ហិញ្ញប្បទានឥតសំណង ទាក់ទងទៅនឹងការផលិតពូជស្រូវ និងការអភិរក្សព្រៃឈើនៅកម្ពុជា
ទន្ទឹមនឹងនេះឯកឧត្តម ឯកអគ្គរដ្ឋទូត បានសំណូមអោយលោក ជួយជំរុញការផ្តល់អាជ្ញាបណ្ណពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងវិនិយោគមួយចំនួនដែលភាគីអ្នកវិនិយោគបានដាក់ពាក្យស្នើសុំកន្លងមក អោយបានឆាប់បំផុតប្រសិនអាចធ្វើបាន ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានស្នើសុំអោយឯក អគ្គរដ្ឋទូត ជួយបន្តខិតខំគៀងគរអ្នកវិនិយោគទុនបន្ថែមទៀតអោយមកវិនិយោគលើវិស័យកសិកម្ម ដើម្បីផ្តល់ឱកាសដល់កសិករកម្ពុជា មានទីផ្សារលក់កសិផល ក៏ដូចជាបានចូលរួមលើកទឹកចិត្តកសិករក្នុងការលើកកំពស់ក្នុងការផលិតនៃផលិតផលកសិកម្មនៅកម្ពុជា ។ ដូចជាការដំឡើងរោងចក្រធ្វើអេតានុល ចេញពីដំឡូងមី និងរោងចក្រផលិតកង់រថយន្តនៅកម្ពុជា ដែលកម្ពុជាកំពុងជួបប្រទះក្នុងការរកទីផ្សារកៅស៊ួ ហើយប្រទេសជប៉ុនមានកេរ្តិ៍ល្អក្នុងការផលិតសំបកកង់រថយន្តជាពិសេស សំបកកង់រថយន្តដែលមានឈ្មោះថាប្រ៊ីជស្តូន ដែលប្រជាជនកម្ពុជាកំពុងពេញនិយមប្រើប្រាស់ និងឈានទៅដល់ការនាំចេញ ។ ទាក់ទងទៅនឹងជំនួយ ODA ជប៉ុន(ហិរញ្ញប្បទានឥតសំណង) ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំអោយមានការគិតគូពង្រីកវិសាលភាពទៅលើអនុវិស័យផ្សេងទៀតនៅក្នុងវិស័យកសិកម្មកម្ពុជា ហើយលោកបានសន្យាថានិងជួយជម្រុញការងារចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណអោយបានទាន់ពេលវេលាជូនដល់អ្នកវិនិយោគទុនជប៉ុន ទាក់ទងទៅនឹងការបោះទុនវិនិយោគលើវិស័យកសិកម្ម ។
ការពិភាក្សានេះបានបញ្ចប់ទៅប្រកបដោយមិត្តភាព មានការយោគយល់ និងសហប្រតិបត្តិការគ្នាខ្ពស់ ៕​

image image

ដោយៈ​ នគរដ្រេហ្គន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print