ខេត្តបាត់ដំបង : នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ អញ្ជើញចែកអំណោយ លោក ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់គ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅកងការពាព្រំដែនលេខ៥០២ ។
លោក ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេស លោក ហ៊ុន ម៉ាណែត និងលោកស្រី ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោក និងថវិកា ជួយសម្រួលការលំបាក ផងដែរ។
ជាក់ស្តែងនៅថ្ងៃនេះ គ្រួសារកងទ័ព ចំនួន ២១គ្រួសារ ទទួលបានអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគដូចជាមី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ និងថវិកាចំនួន ១៥០.០០០រៀល។
ក្នុងឱកាសនោះដែរគ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី សូមមានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន។
សូមគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជារៀងនិរន្តតទៅ៕
ដោយ : សិលា