ទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារពាណិជ្ជកម្ម ជាមួយលោកស្រី Kyoko Ito តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd

ចែករំលែក៖

ប្រទេសជប៉ុន : ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា, នៅល្ងាចថ្ងៃទី ២៨ មីនា ២០២២ លោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារពាណិជ្ជកម្ម ជាមួយលោកស្រី Kyoko Ito តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd និងសហការី របស់លោកស្រី៣រូបផ្សេងទៀត នៅស្ថានឯកអគ្គរាជទូត ដោយបានពិភាក្សា អំពីការត្រៀមរៀបចំដាក់អោយ ដំណើរការ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅ Atsugi ខេត្ត Kanagawa បន្ទាប់ពីក្រុមហ៊ុន ទទួលបានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម តាមរយៈក្រសូងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបន្តថា,កិច្ចការបន្ទាប់គឺ ក្រុមហ៊ុនខាងលើមានគម្រោងដូចខាងក្រោមៈ
• នឹងធ្វើការតុបតែងកែលំអទីតាំង
• នឹងធ្វើការតាំងរូបភាពលក្ខណៈវប្បធ៌មខ្មែរ ដូចជាតួស៊ីក្លូទាំងមូល ចម្លាក់ព្រហ្មមុខបួន រូបភាពអង្គរ និងរូបសោភណ្ឌភាពទេសចរ (ពីក្រសួងទេសចរណ៍)
• ការយកឯកសារផ្សព្វផ្សាយវិនិយោគ ពាណិជ្ជកម្ម ទេសចរ និង ផលិតផលកម្ពុជាមកតាំងបង្ហាញ និងសម្រាប់លក់ (យ៉ាងតិច៦០%)
• ការកំណត់ថ្ងៃសម្ភោធ និងអញ្ជើញភ្ញៀវកិត្តិយសពីកម្ពុជា។
• ស្នើសុំឳ្យមានការសម្របសម្រួលពីសំណាក់
ក្រសួងពាក់ព័ន្ធ អំពីការអនុញ្ញាតឳ្យដឹកជញ្ជូនវត្ថុតាំង ទំនិញតាំង និងទំនិញលក់ពីកម្ពុជា មកជប៉ុន។
បញ្ជាក់៖ ក្រុមហ៊ុន Kojima Holdings Co., Ltd ជាក្រុមហ៊ុនចំណាស់ បង្កើតតាំងពីជាង ១០០ឆ្នាំមុន និងមកដល់បច្ចុប្បន្នមានមុខជំនួញច្រើនវិស័យ (សំណង់, អចលនទ្រព្យ, សណ្ឋាគារ, ក្លីបហាត់ប្រាណ ជ្រើសរើស-ផ្គត់ផ្គង់ពលករជំនាញ…) ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print