នៅថ្ងៃទី០១ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ខាងមុខ ។

សូមបញ្ជាក់ថា, ក្នុងលិខិតអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងដើម្បីពិនិត្យ និងឆ្លងរបៀបវារៈដូចខាងក្រោម៖

-ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

-ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

-ទី៣៖ បញ្ហាផ្សេងៗ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលត្រូវធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print