ខេត្តកណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង២៣និង០០នាទីយប់ថ្ងៃទី២៧ ៤ ២០១៦ វេលា
ត្រង់គីឡូម៉ែត្រ២២ ;២៣ នៅចំនុចមុខវត្តដីឥដ្ឋ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបានបុកមនុស្សដើរឆ្លងថ្នល់បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ ហើយបានបើកគេចបាត់។
សពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ សម្បុរសរាងស្គមមានពាក់អាវដៃវែងពណ៏ខ្មៅស្លៀកខោជើងវែងពណ៏ខ្មៅពាក់ស្បែងជើងពណ៏កាហ្វេ។ សមត្ថកិច្ចបានអោយដឹងថាៈ តាមការសន្និដ្ឋានជនរងគ្រោះប្រហែលជាអ្នកសុំទាន។ សមត្ថកិច្ចបន្តថាៈ មុនកើតហេតុនៅម៉ោងប្រហែល២២នឹង៣០នាទីកំលាំងប៉ុស្ដិរដ្ឋបាលដីឥដ្ឋ បានចេញល្បាតក៏ឃើញជនរងគ្រោះធ្វើដំណើរ ដោយថ្មើរជើងក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញមកដល់ចំនុចកើតហេតុជនរងគ្រោះបានដើរឆ្លងផ្លូវស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបុកបណ្ដាលអោយស្លាប់តែម្ដង។ក្រោយកើតហេតុជំនាញបានចុះបន្តនីតិវិធីដោយសហការជាមួយប៉ុស្ដិធ្វើការស្រោវជ្រាវរកក្រុមគ្រួសារសពនឹងរថយន្តបង្កហេតុ។ បច្ចប្បន្នសពត្រូវបានរក្សាទុកនៅក្នុងវត្តដីឥដ្ឋរងចាំក្រុមគ្រួសារមកទទូលយកទៅធ្វើបុណ្យតាមប្រពៃណី៎៕
ដោយ តុង ឡេង