លោកបណ្ឌិត ងួន ញុិល បានដឹកនាំកិច្ចប្រជុំមួយ ជាមួយថ្នាក់ដឹកនាំខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំៈ​ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ នៅគេហដ្ឋានក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោកបណ្ឌិត ងួន ញុិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ជាមួយថ្នាក់ដឹកនាំខេត្តកំពង់ធំ អស់លោកគណះអភិបាលស្រុក ក្រុងទាំង៨ ដើម្បីផ្តល់គោលការណ៍ដោះស្រាយ និងស្វែងយល់ពីបញ្ហាកង្វះខាតទឹកប្រើប្រាស់និងវិធានកា រដោះស្រាយរបស់េខត្ត។ តាមសេចក្តីរាយការណ៍ របស់ខេត្ត ស្រុក ក្រុង គឺមិនមានតំបន់ណាមួយនិងគ្រួសារប្រជាពលរដ្ឋណាមួយ រងគ្រោះដល់អាយុជីវិត ដោយសារការខ្វះខាតទឹកនោះទេ។ អាជ្ញាធរនិងក្រុមការងារគ្រប់ជាន់ថ្នាក់ មានវិធានការដោះស្រាយទាន់ពេលវេលា និងកំពុងបន្តសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក។
តាមសំណូមពររបស់ស្រុក ក្រុងទាំង៨ ក្នុងឱកាសនោះលោកបណ្ឌិត ងួន ញុិល បានឧបត្ថម្ភដល់ស្រុក ក្រុងនីមួយៗ ម៉ាសុីនបូមទឹកមួយគ្រឿងនិងសុីទែនទឹកចំណុះ៣,០០០លីត្រមួយ ស្មើថវិកា500ដុល្លារអាមេរិក សរុបទាំង៨ស្រុក ក្រុងស្មើ4000ដុល្លារអាមេរិក៕​

image image image image image image image image image

ដោយ​ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print