បុរសជនជាតិចិនម្នាក់បើករថយន្តអោនយកទូរសព្ទបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិម្នាក់បានបើករថយន្តលឿន អោនយកទូរសព្ទមកនិយាយបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់៣កង់ ចំណែករថយន្តបែកកង់ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាមុខសួនច្បារក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកNISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-0614 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានអោនយកទូរសព្ទលើកនិយាយបានរេចង្កូតរថយន្តទៅជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យបាក់ចំនួន ៣កង់ ចំណែកឯរថយន្តបែកកង់ទៅមុខលែងរួច សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ភ្លាមៗនោះដែរ ក៏មានឆ្លៀតឱកាសចូលយកទូរស័ព្ទ និងកាបូបលុយ នៅក្នុងរថយន្តតែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋឃើញទាន់បានដេញឃាត់យកកាបូបលុយនិងទូរសព្ទ បានមកវិញ ប្រគល់ឲ្យម្ចាស់រថយន្ត ចំណែកឯជនសង្ស័យ យកប្រគល់ទៅឲ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកស្ទូចមកស្ទូចយករថយន្តទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print