ដោះស្រាយគំនុំដោយការរឹត.កនិងចាក់សម្លាប់យ៉ាងឃោរឃៅ សមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធ៦នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងជុំវិញករណីឃាតកម្ម ដែលបានឱ្យដឹងនាព្រឹកព្រលឹមថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះថា កម្លាំងបានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៦នាក់ដើម្បីបន្តនីតិវិធី ។

ករណីឃាតកម្ម និងការឃាត់ជនសង្ស័យពាក់ព័ន្ធខាងលើនេះបានធ្វើឡើងនៅចំណុចស្រែស្ដេច(ច្រេស)ក្នុងព្រៃភ្នំ ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងដដែលបន្តថា ជនសង្ស័យដៃដល់ដែលត្រូវបានឃាត់ខ្លួនទាំង៦នាក់នោះ ទី១-ឈ្មោះ សុខ សុចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ ផាន សុផន ភេទប្រុស អាយុ៥៩ឆ្នាំ, ទី៣- ឈ្មោះ គល់ ធី ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៤-ឈ្មោះ គល់ ហុីង ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី៥-ឈ្មោះ ទេស មករា អាយុ ១១ឆ្នាំ អ្នកទាំងចំនួន៥នាក់ បច្ចុប្បន្នមានទីលំនៅក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៦-ឈ្មោះ ឃុត វ៉ាន់ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា បញ្ហាឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺពាក់ព័ន្ធករណីឃាតកម្មរឹត.ក និងចាក់សម្លាប់គូទំនាស់ឈ្មោះ ហួត ហាត់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ-សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២កន្លងទៅ ដោយប្រើខ្សែកាប្លិ៍ហ្វ្រ័ងគោយន្តរឹត.ក និងប្រើវត្ថុរឹងមុតស្រួចចាក់ក្រោមក្លៀកជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។
ប្រភពបញ្ជាក់ទៀតថា មូលហេតុមកពី ជនរងគ្រោះកាប់ដើមឈើដែលក្រុមជនសង្ស័យបាញ់ថ្នាំទុក។ ក្រោយពិនិត្យរួចសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ចំណែកក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print