រថយន្តស៊េរីទំនើបម៉ាកអូឌី បុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កង់ក្រឡាប់ផ្ងារជើងម្ខាង នៅមុខបុរីភ្នំពេញថ្មី ខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីក្មេងចាស់ពីរនាក់ទៀតជាលក្ខណ:គ្រួសារ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តដាច់កង់មុខក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខបុរីពិភពថ្មី តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រីក្មេងចាស់ពីរនាក់ទៀត ជាលក្ខណៈគ្រួសារ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AN-7138 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយការបើកបរមិនប្រយ័ត្នបណ្ដាលឱ្យរថយន្តរេចង្លូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់មួយកង់ខ្ទាតចេញពីជួរ ចំណែករថយន្តដាច់កង់មុខម្ខាងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។ ខណៈនោះគេឃើញអ្នកបើកបរនិងអ្នករួមដំណើរបានបានរងរបួសស្រាលហើយនាំគ្នាលូនចេញពីក្នុងរថយន្តរួចឡើងជិះរថយន្តមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print