ខេត្តតាកែវៈ សមត្ថកិច្ចកងរាជអាវុធហត្ថ សហការជាមួយនគរបាល បង្ក្រាបករណីចោរលួចម៉ូតូនៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង តាកែវ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័០១នាក់ ឈ្មោះឡេងសម្ភស្ស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិថ្លុកដូងទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្ត តាកែវ និងម៉ូតូ០១គ្រឿងម៉ាកC50ជ្រុង ពណ៏ខៀវ ស្លាកលេខ ភ្នំពេញ 1BM 9734របស់ឈ្មោះ ង៉ែតសុផាន់នី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ប៉ូលីសស្រុកសំរោង រស់នៅភូមិដក់ពក ឃុំរវៀង ស្រុកសំរោង តាកែវ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានខាងប៉ូលីសកំពុងធ្វើការសាកសួរ៕
ដោយ សុខ ខេមរា
...