ខេត្តតាកែវៈកាលពីព្រឹកវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ មានករណីចោរលួចម៉ូតូមួយនៅភូមិភ្នំថ្នាក់ ឃុំព្រៃស្លឹក ស្រុក ទ្រាំង តាកែវ។ ជនសង្សយ័មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកC125ពណ៏ខ្មៅ015 ផ្លាកលេខ តាកែវ1K 1223 របស់ឈ្មោះជិនញឿន ភេទស្រី អាយុ៤០ឆ្នាំ(ធ្វើស្រែ)រស់នៅភូមិឃុំកើតហេតុខាងលើ(ទុកនៅមុខផ្ទះ)ក្រោយធ្វើសកម្មភាពរួចជនសង្សយ័ជិះគេចខ្លួនបាត់ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តតាមនិតិវិធី៕ សុខ ខេមរា







