កំពង់ឆ្នាំង ៖ ក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីក្រុមជនសង្ស័យទាំងនេះបានណាត់គ្នាប្រើប្រាស់ថ្នាំញៀន ។ ការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់បានទាំងនេះមាន ១.ឈ្មោះ ចាន់ ផល្លី ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះ ចាន់ វរៈ ភេទប្រុស អាយុ១៩ឆ្នាំឈ្មោះ ៣. យន់ ប៊ុនថៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនសង្ស័យទាំង៣នាក់នេះរស់នៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និង ៤.រឹម តារារស្មី (ហៅកូកា) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន១ថង់តូច ម៉ូតូ ទូរស័ព្ទដៃ ឧប្បករណ៍វេចខ្ចប់ និង ឧប្បករប្រើប្រាស់ថ្នាំញៀន លុយ៤០ម៉ឺនរៀល និង ៧០ដូល្លារ។
សមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការណ៍នេះ បានអោយដឹងថា បន្ទាប់ពីទទួលបានការ ផ្តល់ព័តមានពីប្រជាពលរដ្ឋនៅមូលដ្ឋាន ស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យទាំងនេះភ្លាមៗសមត្ថកិច្ច កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានសហការជា មួយកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង ចុះទៅទីតាំងរបស់ក្រុមជនសង្ស័យព័ទ្ធចាប់បានជាបន្តបន្ទាប់តែម្តង និង បានរឹបអូសនូវវត្ថុតាង មានថ្នាំញៀន ម៉ូតូ ឧបករណ៍ជក់ និងសម្ភារៈផ្សេងទៀតជាច្រើនផងដែរ ។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
ចន្ថា