ខេត្តបន្ទាយមានជ័យ៖ Page ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាៈ នេះជាសកម្មភាពនៃការស្តារកំណាត់ស្ទឹង ស្វាយចេក របស់ខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅក្នុងខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ជូនថា គម្រោងនេះ ក្រសួងបាន និងកំពុងដំណើរការនិតិវិធីជាមួយសាធារណរដ្ឋកូរ៉េ ហើយអាចនឹងចាប់ដំណើរអនុវត្ត នាឆ្នាំ ២០១៧ ខាងមុខ ។
អំពីវិសាលភាពនៃគម្រោង ៖ នៅពេលគម្រោងនេះត្រូវបានអនុវត្តរួចរាល់ជាស្ថាពរ ជំនន់ដែលតែងតែយាយីដល់ខេត្តបន្ទាយមានជ័យ ក៏ដូចជាកង្វះខាតទឹកដូចឆ្នាំនេះ នឹងលែងចោទជាបញ្ហាទៀតហើយ ។ ប៉ុន្តែចំពោះមុខនឹងសភាពការណ៍ដូចនាពេលបច្ចុប្បន្ននេះ ក្រសួងបានប្រើប្រាស់ អិចស្កាវាទរ័ ចំនួន ០៨ គ្រឿង ដើម្បីដោះស្រាយជាបណ្តោះអាសន្នសិន ថ្វីត្បិតតែទំហំ និងលក្ខណៈបច្ចេកទេស មិនទាន់គ្រប់គ្រាន់យ៉ាងណាក្តី ៕
ដោយ៖ សុខ ខេមរា
...