ពលរដ្ឋខ្មែរ៥នាក់លួចឆ្លងដែនវិលមកកម្ពុជាវិញ ត្រូវកម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃ៖ កម្លាំងទាហានការពារព្រំដែន
របសថៃកាលពីថ្ងៃទី១១មេសា២០២២ រាយការណ៍ថា កម្លាំងការពារព្រំដែនខេត្តស្រះកែវ ទាហានប្រាណអង្គភាពទី១៣០២ សហការជាមួយក្រុមប្រតិបត្តិការទី១២ ដើម្បីទប់ស្កាត់សកម្មភាពលួចចូលប្រទេសដោយខុសច្បាប់ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បរិវេណភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ បានប្រទះឃើញក្រុមជនគួរឲ្យសង្ស័យ ដើរឆ្លងចូលមកតាមច្រករបៀង សំដៅទៅប្រទេសកម្ពុជា ទើបសមត្ថកិច្ចថៃឃុំខ្លួនពលរដ្ឋខ្មែរទាំង៥នាក់ខាងលើដើម្បីសួរនាំបន្ថែម។សូមជំរាបថា នៅពេលសមត្ថកិច្ចថៃសួរនាំជំហ៊ានដំបូង ពលរដ្ឋខ្មែរខាងលើមិនមានឯកសារធ្វើដំណើរ(ប៉ាស្ពរ័) មិនមានឯកសារខ្លះបញ្ជីធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ ដោយពួកគេត្រឡប់មកពីធ្វើការក្នុងខេត្តស្រះកែវ ចង់វិលត្រឡប់ទៅភូមិលំនៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានដើរតាមផ្លូវភូមិដុងងូ និងព្យាយាមឆ្លងដែនតាមច្រករបៀង បរិវេណអូរព្រំដែនខ្លងលឹក តែត្រូវទាហានថៃប្រទះឃើញ និងនាំខ្លួនពលរដ្ឋខ្មែរខាងលើ បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print