ឪពុកម្ដាយធ្វេសប្រហែសស្លាប់ក្មេងប្រុសស្រី២នាក់ដោយលង់ទឹកបៀរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការស្រែកទ្រហោយំពីសំណាក់ឪពុកម្ដាយពីសំណាក់ក្មេងប្រុសស្រី ២ នាក់បន្ទាប់ពីមានការធ្វេសប្រហែស កូនបានទៅលេងបណ្ដាលលង់ទឹកសបៀរស្លាប់គួរឲ្យអាសូរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃទី ១៣ខែមេសាឆ្នាំ ២០២២ នៅត្រង់ចំណុចភូមិថ្មី ឃុំជ្រៃធំស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុកបានដឹងថា
ក្មេងប្រុសដែលស្លាប់មានឈ្មោះគង់ ណាត់ អាយុ ៤ ឆ្នាំមានឪពុកឈ្មោះ សុិនសាមន អាយុ ៤៣ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ ចិនម៉ារ៉ាត អាយុ ៣៨ឆ្នាំមុខរបរកសិកររស់នៅ ភូមិថ្មីឃុំជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀង។

ចំណែកក្មេងស្រីរងគ្រោះទី២មានឈ្មោះហ៊ាង ពិសី អាយុ ៦ ឆ្នាំរស់នៅមានឪពុកឈ្មោះ ចិន ផយ អាយុ ៤២ ឆ្នាំមុខរបរ កសិករនិង
ម្ដាយឈ្មោះ ប្រាក់ ចាន់ថន អាយុ ៣៩ឆ្នាំមុខរបរកសិករ រស់នៅភូមិថ្មីឃុំជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានដឹងថាមុនពេលកើតហេតុមានក្មេងប្រុសស្រី២ នាក់បានរត់ប្រឡែងគ្នាលេង ដោយឪពុកម្ដាយជាប់រវល់បានទុកឱ្យកូនទាំង២ដើរលេងលើដីជាមួយគ្នាមិនបានចាប់អារម្មណ៍នោះទេ។

ក្រោយប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាកូនប្រុសស្រីទាំងពីរនាក់បានលង់ទឹកបៀរស្លាប់បាត់ហើយបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ ដោយសារលង់ទឹកស្រះប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ ទើបបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print