ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន៤នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីក្នុងថ្ងៃតែមួយ ដោយជិះម៉ូតូបុកអ្នកជិះកង់ និងបង្គោលភ្លើង ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ នាម៉ោង៨ និង១០នាទី ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិ.ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុបានបុកអ្នកជិះកង់ បណ្ដាលឲ្យរងរបួសស្រាលធ្ងន់ទាំងសង់ខាង ។
សេចក្តីរាយការណ៍បន្តថា ប៉ុន្មានម៉ោងក្រោយថ្ងៃដដែល ស្ថិតនៅភូមិព្នៅ ឃុំរំលេច ស្រុកបាកាន មានគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត ដោយបុរស២នាក់ធ្វើដំណើររួមដោយម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូងក៏ជ្រុលបុកបង្គោលភើងរងរបួសធ្ងន់ទាំង២នាក់ ។
សេចក្តីរាយការណ៍ដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្គោះ ចំណែកមធ្យោបាយត្រូវបានសមត្ថកិច្ចនគរបាល យកទៅរក្សាទុកជាបណ្ណោះអាសន្ន ៕
ដោយ ប៉ឹម ពិន