សម្តេចតេជោ ហ៊ុនសែន : អបអរសាទរ និងជូនពរថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០២២

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃនេះ។ សម្តេចតេជោ ថ្លែងថា, សូមបងប្អូនប្រជាពលរដ្ឋខ្មែរបានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមបន្តចូលរួមទប់ស្កាត់ការពារការរីកចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមការណែនាំរបស់ក្រសូងសុខាភិបាល និងវិធានការណ៍ ៣កុំ ៣ការពារ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបន្តថា, ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗជាច្រើនផងដែរ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំថ្មីទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុនសែន ថ្លែងថា, ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យក្នុងជីវិត និងមានសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕

អរគុណ​សន្តិភាព​ !

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print