រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញសង្ក្រាន្តវត្តភ្នំថ្ងៃទី១ ទិដ្ឋភាពពីលើអាកាសនៃការចូលរួមរាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពី សង្ក្រាន្តវត្តភ្នំថ្ងៃទី១ ទិដ្ឋភាពពីលើអាកាសនៃការចូលរួមរាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦។

ទោះជាមានការចូលរួមច្រើន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣កុំ និង៣ការពារ។

សូមបញ្ជាក់ថា ៖ រហូតដល់ ថ្ងៃទី ១៤ ខែមេសា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ–១៩​ សរុបចំនួន​ ១៥នាក់​ (ឆ្លងសហគមន៌​:​ ​​១៥ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ ២០ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ–១៩សរុប​កេីន​ ១៣៦០១៣​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ ១៣២៧០៩ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ–១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

កម្ពុជាយេីងបានធ្វេីតេស្តចំនួន​ 2941393  ស្មេីនឹង​ 174046 ក្នុង១លាន នាក់​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ–១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២

–លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

–លើកុមារ–យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨ នាក់

–លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

–លើកុមារអាយុ ០៥ឆ្នាំ មាន ១២៤,៦០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

–លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០នាក់

–លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៨១% ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print