ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពី សង្ក្រាន្តវត្តភ្នំថ្ងៃទី១ ទិដ្ឋភាពពីលើអាកាសនៃការចូលរួមរាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦។
ទោះជាមានការចូលរួមច្រើន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣កុំ និង៣ការពារ។
សូមបញ្ជាក់ថា ៖ រហូតដល់ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ–១៩ សរុបចំនួន ១៥នាក់ (ឆ្លងសហគមន៌: ១៥ នាំចូល: ០ នាក់) និងមានជាសះស្បេីយ ២០ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ–១៩សរុបកេីន ១៣៦០១៣ និងចំនួនជាសះស្បេីយសរុបកេីន ១៣២៧០៩ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០៥៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ–១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
កម្ពុជាយេីងបានធ្វេីតេស្តចំនួន 2941393 ស្មេីនឹង 174046 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ–១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២
–លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
–លើកុមារ–យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨ នាក់
–លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
–លើកុមារអាយុ ០៥ឆ្នាំ មាន ១២៤,៦០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
–លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០នាក់
–លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,៨១% ៕
ដោយ ៖ សិលា