ភ្នំពេញ : ខ្សែភ្លើងធំៗជាច្រើនដុំ ត្រូវបានអគ្គីភ័យឆាបឆេះ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងស្តុកខ្សែភ្លេីអគ្គីសនី ក្នុងរោងចក្រអគ្គិសនីជប៉ុនស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ នេះបើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប
សូមគោរព សូមរាយការណ៍រជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន
អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា, យោងតាមរបាយការណ៍របស់អាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍បន្ទាន់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៧គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថចំនួន ២គ្រឿង, រថយន្តអគ្គីភ័យពន្លត់របស់អាជ្ញាធរជាតិអប្សរាចំនួន ២គ្រឿង និងរថយន្តអគ្គីភ័យពន្លត់ របស់នគរបាលខេត្ត ៣គ្រឿង។
របាយការណ៍ខាងលើបន្តថា បន្ទាប់ពីអន្តរាគមន៍អស់រយ:ពេលជិត២ម៉ោង ភ្លើងត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង១៥ និង៣០នាទី ដោយពុំបណ្តាលឲ្យមានរបួស និងស្លាប់មនុស្ស រឺសត្វឡេីយ ហើយក៏មិនបង្កទៅទៅដល់លំនៅឋានប្រជាពលរដ្ឋ ក្បែរៗនោះដែរ ដោយសារ ក្នុងបរិវេណមានរបងព័ទ្ធជុំវិញ។
ចំពោះមូលហេតុ ដែលនាំឲ្យមានអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីមានប្រជាពលរដ្ឋដុតសំរាម នៅក្រៅរបង ហើយធ្លាក់ផ្កាភ្លើងមកចំដុំរមូខ្សែភ្លើង ក៏បណ្តាលឲ្យឆាបឆេះតែម្តង។
បើទោះយ៉ាងណាក្តី ចំពោះទំហំខូតខាតគេនៅមិនទាន់ប៉ាន់ស្មានបាននៅឡើយទេ៕