Update, ព្រឹកស្អែក សម្តេតេ​ជោ ហ៊ុន សែន និងសម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅព្រឹកស្អែក ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​។

រូបសំណាក “​ព្រះថោង​នាងនាគ​” ត្រូវបាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ។ រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវបាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​២៥ ខែមីនា ២០២២​។

រូបសំណាក “​ព្រះថោង​នាងនាគ​” បានដាក់​បែរ​ព្រះ​ភក្ត្រ ឆ្ពោះទៅ​សមុទ្រ ដោយសារ​រឿងព្រេង ការ​កកើត​នគរ​ខ្មែរ គឺ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅកាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ គឺជា​និម្មិត​រូប នៃ​ការកកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​តរៀងមក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ រហូតដល់​សព្វថ្ងៃ​។

រូបសំណាក​ដ៏​ធំ​ស្កឹមស្កៃ​នេះ ជា​រូបសំណាក​មួយ ក្នុងចំណោម​រូបសំណាក់​និមិត្តរូប នៃ​ខេត្ត​ព្រះសីហនុ​ចំនួន​៤ ដែល​រូបសំណាក់​៣​ផ្សេងទៀត​មានដូចជា ៖ រូបសំណាក​តោ​មាស រូបសំណាក​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា (​សាងសង់​ថ្មី​) និង​រូបសំណាក​សីហ​ក្បាល​រាជ​សី​ជាដើម។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយ(Live)ពិធីនេះ នៅម៉ោង 6:30 ព្រឹក ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print